​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាសមាធិ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាសមាធិ​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាសមាធិ​ ​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាសមាធិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆា​ញាណៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មា​ញាណៈ​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆា​ញាណៈ​ ​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​ញាណៈ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆា​វិមុត្តិ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មា​វិមុត្តិ​ ​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆា​វិមុត្តិ​ ​ជា​បច្ច័យ​ ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​វិមុត្តិ​ ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់