​ហើយ​ ​ក៏​មិន​សំគាល់​ ​ក្នុង​របស់​ទាំងនោះ​ឡើយ​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​មាន​ដែរ​ ​ដូចជា​ភិក្ខុ​ដែល​មិន​សំគាល់​ថា​ ​ដី​ ​ក្នុង​ដី​។​បេ​។​ ​របស់​ណា​ដែលគេ​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ហើយ​ ​ក៏​មិន​សំគាល់​ ​ក្នុង​របស់​ទាំងនោះ​ឡើយ​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​តើ​ដូចម្តេច​ ​ដូចជា​ភិក្ខុ​ដែល​មិន​សំគាល់​ថា​ដី​ ​ក្នុង​ដី​។​បេ​។​ ​របស់​ណា​ដែលគេ​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ ​ដោយចិត្ត​ហើយ​ ​ក៏​មិន​សំគាល់​ក្នុង​របស់​ទាំងនោះ​ឡើយ​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​ការ​រម្ងាប់​សង្ខារ​ទាំងអស់​ ​ការ​លះកិលេស​ទាំងអស់​ ​ការ​អស់​តណ្ហា​ ​ការប្រាសចាក​តម្រេក​ ​ការ​រលត់​តណ្ហា​ ​គឺ​ព្រះ​និព្វាន​ណា​ ​ព្រះ​និព្វាន​នុ៎ះ​ ​ជាទី​ស្ងប់​ ​ព្រះ​និព្វាន​នុ៎ះ​ ​ដ៏​ឧត្តម​។​ ​
ថយ | ទំព័រទី ៣២៦ | បន្ទាប់