​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សួរ​អត្ថ​នេះ​និង​អានន្ទ​ដ៏​មាន​អាយុ​ ​អានន្ទ​ដ៏​មាន​អាយុ​ ​និង​ឆ្លើយ​ដល់​យើង​រាល់គ្នា​យ៉ាងណា​ ​យើង​និង​ចាំទុក​នូវ​អត្ថ​នោះ​ ​យ៉ាងនោះ​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​នាំគ្នា​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ជាមួយ​និង​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ ​លុះ​ពួក​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​និង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ឧទ្ទេស​នេះ​ ​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​សោះ​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅកាន់​ព្រះវិហារ​ ​(​ឧទ្ទេស​នោះ​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ដឹង​សភាវៈ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​គប្បី​ដឹង​សភាវៈ​ ​មិនមែន​ប្រយោជន៍​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​នូវ​សភាវៈ​ ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​ដឹង​នូវ​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​ប្រតិបត្តិ​តាម​យ៉ាងនោះ​។​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់