​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​របស់​យើង​ ​ទ្រង់​ចៀសចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​យើង​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ឧទ្ទេស​នេះ​ ​ដោយ​សេចក្តី​បំប្រួញ​ ​ទ្រង់​មិនទាន់​ចែក​អត្ថ​ ​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ ​(​ឧទ្ទេស​នោះ​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ដឹង​សភាវៈ​ ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​គប្បី​ដឹង​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​សភាវៈ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​ដឹង​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​ ​នរណា​ហ្ន៎​ ​គប្បី​ចែក​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​បាន​។​ ​ម្នាល​អាវុសោ​ ​យើង​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​មានតែ​អានន្ទ​ដ៏​មាន​អាយុ​នេះឯង​ ​ដែល​ព្រះ​សាស្តា​សរសើរ​ហើយ​ផង​ ​ទាំង​ពួក​សព្រហ្មចារី​ ​ជា​អ្នកប្រាជ្ញ​ ​ក៏​សរសើរ​ហើយ​ដែរ​ ​អានន្ទ​ដ៏​មាន​អាយុ​ ​ទើប​អាច​និង​ចែក​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​បាន​
ថយ | ទំព័រទី ៣៦ | បន្ទាប់