​បើ​ដូច្នោះ​ ​គួរ​យើង​ចូល​ទៅ​រក​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សួរ​អត្ថ​នេះ​ ​និង​អានន្ទ​ដ៏​មាន​អាយុ​ ​អានន្ទ​ដ៏​មាន​អាយុ​ ​និង​ឆ្លើយ​ដល់​យើង​ទាំងឡាយ​ ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​អត្ថ​យ៉ាងនោះ​ ​សូម​អានន្ទ​ដ៏​មាន​អាយុ​ ​ចែក​ ​(​សេចក្តី​នេះ​ឲ្យ​ទាន​)​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ដូចជា​បុរស​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​រក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​ ​មាន​ខ្លឹម​ ​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​រំលង​គល់​ ​រំលង​ដើម​ ​ហើយ​សំគាល់​ថា​ ​គួរ​ស្វែងរក​ខ្លឹម​ ​ត្រង់​មែក​ ​និង​សន្លឹក​ទៅវិញ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​សេចក្តី​ឧបមេយ្យ​ក៏​យ៉ាងនោះ​ដែរ​ ​កាលបើ​ព្រះ​សាស្តា​គង់​ក្នុង​ទី​ចំពោះមុខនៃ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​លោក​ទាំងឡាយ​ ​រំលង​ព្រះមានព្រះភាគ​នោះ​ ​ហើយ​សំគាល់​ថា​ ​គប្បី​សួរ​សេចក្តី​នេះ​និង​ខ្ញុំ​វិញ​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​នោះ​ ​តែង​ទ្រង់​ជ្រាប​នូវ​ហេតុ​ដែល​គួរ​ជ្រាប​ ​ទ្រង់​ឃើញ​នូវ​ហេតុ​ដែល​គួរ​ឃើញ​ ​ព្រះ​តថាគត​នោះ​ ​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មានធម៌​កើត​ហើយ​ ​ព្រះអង្គ​ជា​បុរស​ប្រសើរ​ ​ព្រះអង្គ​ជា​អ្នក​ស្តីថា​ ​ជា​អ្នក​ប្រៀនប្រដៅ​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់