​ជា​អ្នក​បង្អោន​នូវ​ប្រយោជន៍​ ​អ្នកឲ្យ​នូវ​ព្រះ​និព្វាន​ ​ជា​ម្ចាស់​នៃ​ធម៌​ ​កាល​នេះ​ ​ជា​កាលគួរ​ដល់​ព្រះ​តថាគត​នុ៎ះហើយ​ ​លោក​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​សាកសួរ​នូវ​សេចក្តី​នៃ​ឧទ្ទេស​នេះ​ ​(​បើ​)​ ​ព្រះមានព្រះភាគ​នៃ​យើង​សំដែង​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​ឧទ្ទេស​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ហេតុ​ ​ដែល​គួរ​ជ្រាប​ ​ទ្រង់​ឃើញ​នូវ​ហេតុ​ដែល​គួរ​ឃើញ​ ​ដោយពិត​ណាស់​ ​ព្រះ​តថាគត​នោះ​ ​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មានធម៌​កើត​ហើយ​ ​ព្រះអង្គ​ជា​បុរស​ប្រសើរ​ ​ព្រះអង្គ​ជា​អ្នក​ស្តីថា​ ​ជា​អ្នក​ប្រៀនប្រដៅ​ ​ជា​អ្នក​បង្អោន​មក​នូវ​ប្រយោជន៍​ ​អ្នកឲ្យ​នូវ​ព្រះ​និព្វាន​ ​ជា​ម្ចាស់​នៃ​ធម៌​ ​កាល​នេះ​ជា​កាលគួរ​ ​ដល់​ព្រះ​តថាគត​នុ៎ះហើយ​ ​យើង​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​សាកសួរ​នូវ​សេចក្តី​ ​នៃ​ឧទ្ទេស​នុ៎ះ​ ​(​បើ​)​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ ​ដល់​យើង​ទាំងឡាយ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​ឧទ្ទេស​នោះ​ ​យ៉ាងនោះ​ ​ក៏​ពិតមែនហើយ​ ​ប៉ុន្តែ​អានន្ទ​ដ៏​មាន​អាយុ​ ​(​នេះ​)​ ​ព្រះ​សាស្តា​ ​ទ្រង់​សរសើរ​ផង​ ​ទាំង​ពួក​សព្រហ្មចារី​ ​ជា​អ្នកប្រាជ្ញ​ ​ក៏​សរសើរ​ដែរ​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់