​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ថា​ ​ករុណា​ ​អាវុសោ​ ​ហើយ​ត្រេកអរ​ ​រីករាយ​និង​ភាសិត​ ​របស់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​លុះ​ពួក​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​ព្រះអង្គ​ទ្រង់​សំដែង​ឧទ្ទេស​ណា​ ​ដោយ​សេចក្តី​បំប្រួញ​ ​ទ្រង់​មិនទាន់​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​ ​ស្រាប់តែ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅកាន់​ព្រះវិហារ​ ​(​ឧទ្ទេស​នោះ​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ដឹង​សភាវៈ​ ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​គប្បី​ដឹង​សភាវៈ​ ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​នូវ​សភាវៈ​ ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​ដឹង​នូវ​សភាវៈ​ ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ឧទ្ទេស​នេះ​ ​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ ​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​
ថយ | ទំព័រទី ៤២ | បន្ទាប់