ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិ ជាធម៌ អកុសលធម៌ដ៏លាមកទាំងឡាយ ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ ជាសភាវៈមិនមែនធម៌ សម្មាសង្កប្បៈ ជាធម៌... ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា ជាសភាវៈមិនមែនធម៌ សម្មាវាចា ជាធម៌... ម្នាលភិក្ខុទាំងឡាយ មិច្ឆាកម្មន្តៈ ជាសភាវៈមិនមែនធម៌ សម្មាកម្មន្តៈ ជាធម៌... ម្នាលភិក្ខុទាំងឡាយ មិច្ឆាអាជីវៈ ជាសភាវៈមិនមែនធម៌ សម្មាអាជីវៈ ជាធម៌... ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាយាមៈ ជាសភាវៈមិនមែនធម៌ សម្មាវាយាមៈ ជាធម៌... ម្នាលភិក្ខុទាំងឡាយ មិច្ឆាសតិ ជាសភាវៈមិនមែនធម៌ សម្មាសតិ ជាធម៌... ម្នាលភិក្ខុទាំងឡាយ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិ ជាធម៌... ម្នាលភិក្ខុទាំងឡាយ មិច្ឆាញាណៈ ជាសភាវៈ មិនមែនធម៌ សម្មាញាណៈ ជាធម៌...