ការជំរះបាប ក្នុងវិន័យរបស់អរិយៈយ៉ាងណា សូមអារាធនាព្រះគោតមដ៏ចំរើន សំដែងធម៌យ៉ាងនោះដល់ខ្ញុំព្រះអង្គ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់។ ជាណុស្សោណិព្រាហ្មណ៍ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ អរិយសាវក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា ផលដ៏លាមករបស់មិច្ឆាទិដ្ឋិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាទិដ្ឋិចេញ ឈ្មោះថា ជំរះមិច្ឆាទិដ្ឋិ ផលដ៏លាមករបស់មិច្ឆាសង្កប្បៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាសង្កប្បៈចេញ ឈ្មោះថា ជំរះមិច្ឆាសង្កប្បៈ ផលដ៏លាមករបស់មិច្ឆាវាចា (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាវាចាចេញ