[២១] ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យកាលរះឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិនេះជាប្រធាន នេះជាបុព្វនិមិត្ត នៃពួកកុសលធម៌ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយសម្មាទិដ្ឋិ រមែងមានសម្មាសង្កប្បៈ បុគ្គលប្រកបដោយសម្មាសង្កប្បៈ រមែងមានសម្មាវាចា បុគ្គលប្រកបដោយសម្មាវាចា រមែងមានសម្មាកម្មន្តៈ បុគ្គលប្រកបដោយសម្មាកម្មន្តៈ រមែងមានសម្មាអាជីវៈ បុគ្គលប្រកបដោយសម្មាអាជីវៈ រមែងមានសម្មាវាយាមៈ បុគ្គលប្រកបដោយសម្មាវាយាមៈ រមែងមានសម្មាសតិ បុគ្គលប្រកបដោយសម្មាសតិ រមែងមានសម្មាសមាធិ បុគ្គលប្រកបដោយសម្មាសមាធិ រមែងមានសម្មាញាណៈ បុគ្គលប្រកបដោយសម្មាញាណៈ រមែងមានសម្មាវិមុត្តិ។