តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹងព្រម ដើម្បីព្រះនិព្វាន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។
[៣២] ម្នាលភិក្ខុទាំងឡាយ មិច្ឆត្តធម៌ (ធម៌ខុស) ទាំងឡាយនេះ មាន ១០។ មិច្ឆត្តធម៌ទាំង ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១ សេចក្តីត្រិះរិះខុស ១ សំដីខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ សេចក្តីព្យាយាមខុស ១ ការរលឹកខុស ១ ការដំកល់ចិត្តមាំខុស ១ ការដឹងខុស ១ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ មិច្ឆត្តធម៌ មាន ១០ នេះឯង។
[៣៣] ម្នាលភិក្ខុទាំងឡាយ សម្មត្តធម៌ (ធម៌ត្រូវ) ទាំងឡាយនេះ មាន ១០។ សម្មត្តធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ សំដីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ សេចក្តីព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ សម្មត្តធម៌ មាន ១០ នេះឯង។

ចប់ បារិសុទ្ធិវគ្គ ទី៣។