[៣៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដ៏ប្រសើរផង ធម៌មិនប្រសើរផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធម៌មិនប្រសើរ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ប្រសើរ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដ៏ប្រសើរ។
[៣៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវកុសលធម៌ផង អកុសលធម៌ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។