ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរឲ្យកើតឡើង តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរឲ្យកើតឡើង។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរឲ្យកើតឡើង តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរឲ្យកើតឡើង។
[៥០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលគួរគប់រកផង នូវធម៌ដែលមិនគួរគប់រកផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរគប់រក តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរគប់រក។