បានសមាទាន នូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង... បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គល ដែលប្រកបដោយសម្មាទិដ្ឋិ ជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាប្រយោជន៍ ដើម្បីសេចក្តីសុខ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ។
[៥] ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធាន នៃការជួបប្រទះនូវពួកអកុសលធម៌ អហិរិកៈ អនោត្តប្បៈ ក៏គង់ជាប់តាមដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកលុះក្នុងអវិជ្ជា អ្នកមិនចេះដឹង រមែងមានមិច្ឆាទិដ្ឋិ បុគ្គលអ្នកប្រកបដោយមិច្ឆាទិដ្ឋិ រមែងមានមិច្ឆាសង្កប្បៈ បុគ្គលជាមិច្ឆាសង្កប្បៈ រមែងមានមិច្ឆាវាចា បុគ្គលជាមិច្ឆាវាចា រមែងមានមិច្ឆាកម្មន្តៈ បុគ្គលជាមិច្ឆាកម្មន្តៈ រមែងមានមិច្ឆាអាជីវៈ បុគ្គលជាមិច្ឆាអាជីវៈ រមែងមានមិច្ឆាវាយាមៈ បុគ្គលជាមិច្ឆាវាយាមៈ រមែងមានមិច្ឆាសតិ