លុះបានដឹងនូវសភាវៈមិនមែនជាធម៌ និងសភាវៈមិនមែនជាប្រយោជន៍ បានដឹងនូវធម៌ និងប្រយោជន៍ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ពាក្យណា ដែលតថាគតពោលហើយដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យនូវសេចក្តីនុ៎ះ។
[៦១] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិតាម យ៉ាងនោះចុះ។ ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះ លុះព្រះសុគត ត្រាស់ពាក្យនេះរួចហើយ ក្រោកចាកអាសនៈ ចូលទៅកាន់វិហារ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅមិនយូរប៉ុន្មាន ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះឯង ដោយសង្ខេបពេក មិនទ្រង់ចែករលែកនូវអត្ថ ដោយសេចក្តីពិស្តារ ដល់យើងទាំងឡាយសោះ ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា