​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​ចូល​មករ​កត​ថា​គត​ ​ហើយ​សួរ​នូវ​សេចក្តី​នុ៎ះ​ ​តថាគត​ ​ក៏​ព្យាករ​នូវ​សេចក្តី​នុ៎ះ​ដូចសេចក្តី​ដែល​មហា​ក​ច្ចា​នៈ​ ​បាន​ព្យាករ​ហើយ​ ​យ៉ាងនោះ​ដែរ​ ​សេចក្តី​នោះ​ឯង​នៃ​ឧទ្ទេស​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​សេចក្តី​នោះ​ ​យ៉ាងនេះ​ចុះ​។​
 [​៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​ភិក្ខុ​គប្បី​ដឹង​ ​សភាវៈ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ ​ក៏​ភិក្ខុ​គប្បី​ដឹង​ ​លុះ​បានដឹង​នូវ​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​បានដឹង​សភាវៈ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ហើយ​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​គប្បី​ប្រតិបត្តិ​ ​យ៉ាងនោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ធម៌​ ​តើ​ដូចម្តេច​ ​ធម៌​ ​តើ​ដូចម្តេច​ ​សភាវៈ​មិនមែន​ប្រយោជន៍​ ​តើ​ដូចម្តេច​ ​ប្រយោជន៍​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សម្លាប់សត្វ​មិនមែន​ធម៌​ទេ​ ​កិរិយា​វៀរចាក​ការ​សម្លាប់សត្វ​ជា​ធម៌​ ​ឯ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ដ៏​លាមក​ច្រើន​ ​តែង​កើតឡើង​ព្រម​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សម្លាប់សត្វ​ ​នេះ​មិនមែន​ប្រយោជន៍​ទេ
ថយ | ទំព័រទី ១១៥ | បន្ទាប់