​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាសមាធិ​ ​រមែង​មាន​មិច្ឆាសមាធិ​សាបរលាប​ទៅ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាសមាធិ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងនោះ​ ​របស់​បុគ្គល​ជា​សម្មាសមាធិ​នោះ​ ​រមែង​សាបរលាប​ទៅ​ ​ទើប​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាសមាធិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មា​ញាណៈ​ ​រមែង​មាន​មិច្ឆា​ញាណៈ​ ​សាបរលាប​ទៅ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆា​ញាណៈ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងអស់​នោះ​ ​របស់​បុគ្គល​ជា​សម្មា​ញាណៈ​នោះ​ ​រមែង​សាបរលាប​ទៅ​ ​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​ញាណៈ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​សម្មា​វិមុត្តិ​ ​រមែង​មាន​មិច្ឆា​វិមុត្តិ​ ​សាបរលាប​ទៅ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆា​វិមុត្តិ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងនោះ​ ​របស់​បុគ្គល​ជា​សម្មា​វិមុត្តិ​នោះ​ ​រមែង​សាបរលាប​ទៅ​ ​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​វិមុត្តិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​នាំឲ្យ​សាបរលាប​ទៅ​ ​មាន​ ​១០​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១២ | បន្ទាប់