ដំណើនោះ តើព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះកុសលកម្មបថទាំង ១០ ប្រការនេះឯង ជាគន្លងស្អាតផង ជាផ្លូវកឲ្យកើតរបស់ស្អាតផង។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុនៃការប្រកបព្រមដោយកុសលកម្មបថទាំង ១០ ប្រការនេះ ទេវតា ក៏ប្រាកដ មនុស្ស ក៏ប្រាកដ ឬ ក៏មានសុគតិ (ដំណើរល្អ) ក្រៅពីនេះណាមួយ (មានទៀតមិនខាន)។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចុន្ទកម្មារបុត្រ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។
[៦៦] លំដាប់នោះ ជាណុស្សោណិព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកនាំឲ្យកើតសេចក្តីសិ្នទ្ធស្នាលហើយ អង្គុយក្នុងទីសមគួរ។