​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណា​វាចា​ ​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នក​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​មាន​សេចក្តី​យល់​ត្រូវ​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​ពួក​មនុស្ស​ ​អាហារ​ណា​ ​ជា​អាហារ​ ​សម្រាប់​ពួក​មនុស្ស​ ​បុគ្គល​នោះ​ ​ក៏​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ទីនោះ​ ​ដោយ​អាហារ​នោះ​ ​បុគ្គល​នោះ​ ​ឋិតនៅ​ក្នុង​ទីនោះ​ ​ដោយសារ​អាហារ​នោះ​ ​ម្នាល​ព្រាហ្មណ៍​ ​ទាន​នោះ​មិន​សម្រេចផល​ ​ដល់​សត្វ​ដែល​ឋិតនៅ​ក្នុង​ទីណា​ ​ទីនេះ​ឯង​ ​ហៅថា​ ​ទី​មិន​គួរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​បាណាតិបាត​។​បេ​។​ ​មាន​សេចក្តី​យល់​ត្រូវ​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​អាហារ​ណា​ ​ជា​អាហារ​សម្រាប់​ពួក​ទេវតា​ ​ទេវតា​នោះ​ ​ក៏​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ទីនោះ​ ​ដោយ​អាហារ​នោះ​ ​ទេវតា​នោះ​ ​ឋិតនៅ​ក្នុង​ទីនោះ​ ​ដោយសារ​អាហារ​នោះ​ ​ម្នាល​ព្រាហ្មណ៍​ ​ទាន​នោះ​ ​មិន​សម្រេចផល​ ​ដល់​សត្វ​ដែល​ឋិតនៅ​ក្នុង​ទីណា​ ​ទីនេះ​ឯង​ ​ហៅថា​ ​ទី​មិន​គួរ​។​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់