​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិធី​លាង​ណា​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​តែ​ម៉្យាង​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រលត់​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះ​និព្វាន​ ​ពួក​សត្វ​មាន​ជាតិ​ជា​ធម្មតា​ ​រមែង​រួចចាក​ជាតិ​ ​ពួក​សត្វ​មាន​ជរា​ជា​ធម្មតា​ ​រមែង​រួចចាក​ជរា​ ​ពួក​សត្វ​មាន​មរណៈ​ជា​ធម្មតា​ ​រមែង​រួចចាក​មរណៈ​ ​ពួក​សត្វ​មាន​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀស​ចង្អល់​ចិត្ត​ ​ជា​ធម្មតា​ ​រមែង​រួចចាក​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ទាំងឡាយ​បាន​ ​ព្រោះ​អាស្រ័យ​នូវ​ពិធី​លាង​ណា​ ​តថាគត​និង​សំដែង​នូវ​ពិធី​លាង​ដ៏​ប្រសើរ​នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​ ​នូវ​ពិធី​លាង​នោះ​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​និង​សំដែង​ប្រាប់​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់