​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​ពួក​ទេវតា​ ​ទេវតា​នោះ​ ​ជា​អ្នក​ស្វាក់​នូវ​កាមគុណ​ ​៥​ ​ជា​ទិព្វ​ ​ក្នុង​ទេវលោក​នោះ​ ​ម្នាល​ព្រាហ្មណ៍​ ​ត្រង់​ដែល​បុគ្គល​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​បាណាតិបាត​។​បេ​។​ ​មាន​សេចក្តី​យល់​ត្រូវ​ ​ជា​គុណ​នាំឲ្យ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​ពួក​ទេវតា​ ​ត្រង់​ដែល​បុគ្គល​នោះ​ ​ជា​អ្នកឲ្យ​បាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ទីនៅ​ ​គ្រឿងឧបករណ៍​ ​របស់​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ជា​គុណ​នាំឲ្យ​បុគ្គល​នោះ​ ​ជា​អ្នក​ស្វាក់​នូវ​កាមគុណ​ ​៥​ ​ជា​ទិព្វ​ ​ក្នុង​ទេវលោក​នោះ​ ​ម្នាល​ព្រាហ្មណ៍​ ​ក៏​ធម្មតា​ ​អ្នកឲ្យ​ទាន​ ​មិនមែន​ជា​គ្មានផល​ឡើយ​។​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចម្លែក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដំណើរ​នេះ​ ​គួរណាស់តែ​ឲ្យ​ទាន​ ​គួរណាស់តែ​ធ្វើអំពើ​ដែលគេ​គប្បី​ធ្វើ​ដោយ​សទ្ធា​ ​ព្រោះថា​ ​អ្នកឲ្យ​ទាន​ ​មិនមែន​ជា​គ្មានផល​ឡើយ​។​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់