​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អប​ចយ​គាមិ​ធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អប​ចយ​គាមិ​ធម៌​។​
 ​[​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ទុ​ក្ខុ​ទ្រ​យ​ធម៌​ ​(​ធម៌​ចំរើន​សេចក្តី​ទុក្ខ​)​ ​ផង​ ​សុ​ខុ​ទ្រ​យ​ធម៌​ ​(​ធម៌​ចំរើន​សេចក្តី​សុខ​)​ ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុ​ក្ខុ​ទ្រ​យ​ធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុ​ក្ខុ​ទ្រ​យ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុ​ខុ​ទ្រ​យ​ធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សុ​ខុ​ទ្រ​យ​ធម៌​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់