​[​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ផង​ ​ធម៌​ដែល​មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​

​ចប់​ ​សេដ្ឋ​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ១៥៩ | បន្ទាប់