សេ​វិ​ត​ញ្វ​សេ​វិត​ព្វ​វគ្គ​ ​ទី៥​


 ​[​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រកបដោយ​ធម៌​ ​១០​ ​ប្រការ​ ​មិន​គួរ​សេពគប់​ឡើយ​។​ ​ធម៌​ ​១០​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​ជា​អ្នកសម្លាប់​សត្វ​ ​១​ ​លួច​ទ្រព្យ​គេ​ ​១​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ ​១​ ​ពោល​ពាក្យ​កុហក​ ​១​ ​ពោល​ពាក្យ​ញុះញង់​ ​១​ ​ពោល​ពាក្យ​អាក្រក់​ ​១​ ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​១​ ​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា​ ​១​ ​មានចិត្ត​ព្យាបាទ​ ​១​ ​មាន​សេចក្តី​យល់​ខុស​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រកបដោយ​ធម៌​ ​១០​ ​ប្រការ​ ​នេះឯង​ ​មិន​គួរ​សេពគប់​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រកបដោយ​ធម៌​ ​១០​ ​ប្រការ​ ​ទើប​គួរ​សេពគប់​។​ ​ធម៌​ ​១០​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​ជា​អ្នក​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​១​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​១​ ​វៀរ​ស្រឡះ​ ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​១​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​១​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណ​វាចា​ ​១​ ​រៀ​រស្រ​ឡះ​ចាក​ផរុសវាចា​ ​១​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់