ជាអ្នកពោលពាក្យឥតប្រយោជន៍ គឺពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពាក្យដែលមិនគួរឲ្យអ្នកផងតាំងទុកក្នុងហឫទ័យ ជាពាក្យខុសកាល មិនមានគ្រឿងអាង មិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ ១ ជាអ្នកច្រើនដោយអភិជ្ឈា សំឡឹងគ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃណាថា ឱហ្ន៎ គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ១ ជាអ្នកមានចិត្តព្យាបាទ ជាអ្នកមានតម្រិះក្នុងចិត្តដែលប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរបែកគ្នាខ្លះ ចូរសាបសូន្យទៅខ្លះ កុំកើតមានឡើយខ្លះ ១ ជាអ្នកមានគំនិតយល់ខុស ជាអ្នកយល់ឃើញសេចក្តីវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសកកម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយជាឱបបាតិកៈកំណើត មិនមាន សមណព្រាហ្មណ៍ទាំងឡាយក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ