​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​ជាតិ​ជា​ធម្មតា​ ​រមែង​រួចចាក​ជាតិ​ ​ពួក​សត្វ​មាន​ជរា​ជា​ធម្មតា​ ​រមែង​រួចចាក​ជរា​ ​ពួក​សត្វ​មាន​មរណៈ​ជា​ធម្មតា​ ​រមែង​រួចចាក​មរណៈ​ ​ពួក​សត្វ​មាន​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ជា​ធម្មតា​ ​រមែង​រួចចាក​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ទាំងឡាយ​បាន​ ​ព្រោះ​អាស្រ័យ​ពិធី​លាង​ណា​ ​ពិធី​លាង​ដ៏​ប្រសើរ​នេះឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​តែ​ម៉្យាង​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រលត់​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះ​និព្វាន​។​
 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ពេទ្យ​ឲ្យ​ថ្នាំបញ្ចុះ​ ​ដើម្បី​ឃាត់​នូវ​អាពាធ​ទាំងឡាយ​ ​ដែល​កើត​ពី​ប្រមាត់​ខ្លះ​ ​ដើម្បី​ឃាត់​នូវ​អាពាធ​ទាំងឡាយ​ ​ដែល​កើត​ពី​ស្លេស្ម​ខ្លះ​ ​ដើម្បី​ឃាត់​ ​នូវ​អាពាធ​ទាំងឡាយ​ ​ដែល​កើត​ពី​ខ្យល់​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថ្នាំបញ្ចុះ​នោះ​មាន​មែន​ ​តថាគត​មិនមែន​ពោល​ថា​ ​ថ្នាំបញ្ចុះ​នុ៎ះ​ ​មិន​មាន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​ ​ថ្នាំបញ្ចុះ​នោះ​ឯង​ ​សម្រេច​ខ្លះ​ ​មិន​សម្រេច​ខ្លះ​។​
ថយ | ទំព័រទី ១៧ | បន្ទាប់