​ជា​អ្នក​យល់​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដម្កល់​ទុក​។​
 [​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​ជា​អ្នក​មិន​ក្លៀវក្លា​គ្រប់គ្រង​ផ្ទះ​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នកសម្លាប់​សត្វ​។​បេ​។​ ​ជា​អ្នក​យល់​ខុស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​ក្លៀវក្លា​ ​គ្រប់គ្រង​ផ្ទះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​ជា​អ្នក​ក្លៀវក្លា​គ្រប់គ្រង​ផ្ទះ​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នក​វៀរចាក​បាណាតិបាត​។​បេ​។​ ​ជា​អ្នក​យល់​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​ក្លៀវក្លា​ ​គ្រប់គ្រង​ផ្ទះ​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់