​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​ក្នុង​សិក្ខា​ ​១​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​យល់ថា​ ​នេះ​ជា​ប្រយោជន៍​ ​ក្នុង​ជីវិត​បរិក្ខារ​ទាំងឡាយ​ ​១​ ​ជា​អ្នក​ប្រារព្ធ​នូវ​ព្យាយាម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​សញ្ញា​ ​៣​ ​យ៉ាងនេះ​ឯង​ ​ដែល​ភិក្ខុ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ញុំាង​ធម៌​ ​៧​ ​ប្រការ​នេះ​ ​ឲ្យ​ពេញលេញ​បាន​។​
 [​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​(​អង្គ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​)​ ​៧​ ​យ៉ាងនេះ​ ​ដែល​ភិក្ខុ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ញុំាង​វិជ្ជា​ ​៣​ ​ប្រការ​ឲ្យ​ពេញលេញ​បាន​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​១​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​១​ ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​១​ ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​១​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​១​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​១​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​៧​ ​នេះឯង​ ​ដែល​ភិក្ខុ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ញុំាង​វិជ្ជា​ ​៣​ ​ប្រការ​ ​ឲ្យ​ពេញលេញ​បាន​។​ ​វិជ្ជា​ ​៣​ ​ប្រការ​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ច្រើនប្រការ​ ​គឺ​រលឹក​បាន​ ​១​ ​ជាតិ​ខ្លះ​ ​២​ ​ជាតិ​ខ្លះ​។​បេ​។
ថយ | ទំព័រទី ២ | បន្ទាប់