​ពោល​ពាក្យ​ឥតប្រយោជន៍​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​១​ ​ច្រើន​ដោយ​អភិជ្ឈា​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​អភិជ្ឈា​ ​១​ ​មានចិត្ត​ព្យាបាទ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការព្យាបាទ​ ​១​ ​ជា​អ្នក​យល់​ខុស​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការយល់​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​២០​ ​យ៉ាងនេះ​ឯង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​២០​ ​យ៉ាង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ធម៌​ ​២០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នក​វៀរចាក​បាណាតិបាត​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​វៀរចាក​បាណាតិបាត​ ​១​ ​វៀរចាក​អទិន្នាទាន​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​វៀរចាក​អទិន្នាទាន​ ​១​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​១​
ថយ | ទំព័រទី ២០៧ | បន្ទាប់