គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្តក្នុងការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនបានឲ្យដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ពេញចិត្តក្នុងការកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ ពេញចិត្តក្នុងការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យកុហក ១ ពេញចិត្តក្នុងការពោលពាក្យកុហក ១ ពោលពាក្យញុះញង់ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យញុះញង់ ១ ពេញចិត្តក្នុងការពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យអាក្រក់ ១ ពេញចិត្តក្នុងការពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យឥតប្រយោជន៍ ១ ពេញចិត្តក្នុងការពោលពាក្យឥតប្រយោជន៍ ១