​មិន​មាន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​ថ្នាំ​ក្អួត​នោះ​ឯង​ ​សម្រេច​ខ្លះ​ ​មិន​សម្រេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថ្នាំ​ក្អួត​ណា​ ​សុទ្ធតែ​សម្រេច​ ​មិនមែន​មិន​សម្រេច​ ​ពួក​សត្វ​មាន​ជាតិ​ជា​ធម្មតា​ ​រមែង​រួចចាក​ជាតិ​ ​ពួក​សត្វ​មាន​ជរា​ជា​ធម្មតា​ ​រមែង​រួចចាក​ជរា​ ​ពួក​សត្វ​មាន​មរណៈ​ជា​ធម្មតា​ ​រមែង​រួចចាក​មរណៈ​ ​ពួក​សត្វ​មាន​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ជា​ធម្មតា​ ​រមែង​រួចចាក​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ទាំងឡាយ​បាន​ ​ព្រោះ​អាស្រ័យ​ថ្នាំ​ក្អួត​ណា​ ​តថាគត​និង​សំដែង​នូវ​ថ្នាំ​ក្អួត​ដ៏​ប្រសើរ​នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​ ​នូវ​ពាក្យ​នោះ​ចុះ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​ជាតិ​ជា​ធម្មតា​ ​រមែង​រួចចាក​ជាតិ​។​បេ​។​ ​ពួក​សត្វ​មាន​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ជា​ធម្មតា​ ​រមែង​រួចចាក​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ទាំងឡាយ​បាន​ ​ព្រោះ​អាស្រ័យ​ថ្នាំ​ក្អួត​ណា​ ​ថ្នាំ​ក្អួត​ដ៏​ប្រសើរ​នោះ​ ​សុទ្ធតែ​សម្រេច​ ​មិនមែន​មិន​សម្រេច​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាទិដ្ឋិ​ ​ឈ្មោះថា​ ​បាន​ក្អួត​មិច្ឆាទិដ្ឋិ​ចេញ​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​កើត​ព្រម​ ​
ថយ | ទំព័រទី ២១ | បន្ទាប់