ពេញចិត្តក្នុងការកាន់យកទ្រព្យ ដែលគេមិនឲ្យ ១ ពោលសរសើរគុណ នៃការកាន់យកទ្រព្យ ដែលគេមិនឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ ពេញចិត្តក្នុងការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ ពោលសរសើរគុណនៃការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យកុហក ១ ពេញចិត្តក្នុងការពោលពាក្យកុហក ១ ពោលសរសើរគុណនៃការពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យញុះញង់ ១ ពេញចិត្ត ក្នុងការពោលពាក្យញុះញង់ ១ ពោលសរសើរគុណ នៃការពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យអាក្រក់ ១ ពេញចិត្តក្នុងការពោលពាក្យអាក្រក់ ១ ពោលសរសើរគុណ នៃការពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យឥតប្រយោជន៍ ១