​[​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១០​ ​យ៉ាង​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​ ​សម្មាសង្កប្បៈ​ ​១​ ​សម្មាវាចា​ ​១​ ​សម្មា​កម្មន្តៈ​ ​១​ ​សម្មាអាជីវៈ​ ​១​ ​សម្មា​វាយាមៈ​ ​១​ ​សម្មាសតិ​ ​១​ ​សម្មាសមាធិ​ ​១​ ​សម្មា​ញាណៈ​ ​១​ ​សម្មា​វិមុត្តិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១០​ ​យ៉ាងនេះ​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​
 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១០​ ​យ៉ាង​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​កំណត់​ដឹង​ ​អស់រលីង​ ​លះបង់​ ​អស់​ទៅ​ ​សូន្យ​ទៅ​ ​នឿយណាយ​ ​រំលត់​ ​ស្ងប់​រម្ងាប់​ ​លះ​ចោល​ ​រលាស់ចោល​នូវ​រាគៈ​។​បេ​។​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់