​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​វិមុត្តិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​ជាតិធម្ម​តា​ ​រមែង​រួចចាក​ជាតិ​ ​ពួក​សត្វ​មាន​ជរា​ជា​ធម្មតា​ ​រមែង​រួចចាក​ជរា​ ​ពួក​សត្វ​មាន​មរណៈ​ជា​ធម្មតា​ ​រមែង​រួចចាក​មរណៈ​ ​ពួក​សត្វ​មាន​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ជា​ធម្មតា​ ​រមែង​រួចចាក​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ទាំងឡាយ​បាន​ ​ព្រោះ​អាស្រ័យ​នូវ​ថ្នាំ​ក្អួត​ណា​ ​ថ្នាំ​ក្អួត​ដ៏​ប្រសើរ​នោះ​ឯង​ ​សុទ្ធតែ​សម្រេច​ ​មិនមែន​មិន​សម្រេច​ទេ​។​
 [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​ដែល​គប្បី​កំចាត់​បង់​នេះ​ ​មាន​ ​១០​ ​យ៉ាង​។​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាទិដ្ឋិ​ ​បាន​កំចាត់​បង់​មិច្ឆាទិដ្ឋិ​ចេញ​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងនោះ​ ​របស់​បុគ្គល​ដែល​ជា​សម្មាទិដ្ឋិ​នោះ​ ​ឈ្មោះថា​ ​បាន​កំចាត់​បង់​ហើយ​ ​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាទិដ្ឋិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់