​កាលបើ​បា​មុ​ជ្ជៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​បា​មុ​ជ្ជៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​បីតិ​ ​កាលបើ​បីតិ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​បីតិ​ ​តែង​បរិបូណ៌​ដោយ​ឧប​និស្ស័យ​នៃ​បស្ស​ទ្ធិ​ ​កា​លបើបស្ស​ទ្ធិ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​បស្ស​ទ្ធិ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​សុខៈ​ ​កាលបើ​សុខៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​សុខៈ​ ​តែង​បរិបូណ៌​ ​ដោយ​ឧបនិស្ស័យ​នៃ​សម្មាសមាធិ​ ​កាលបើ​សម្មាសមាធិ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​សម្មាសមាធិ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​និ​ព្វិ​ទា​ ​កាលបើ​និ​ព្វិ​ទា​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​និ​ព្វិ​ទា​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​វិ​រាគៈ​ ​កាលបើ​វិ​រាគៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិ​រាគៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​នៃ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូចដើម​ឈើ​ ​ដែល​បរិបូណ៌​ដោយ​មែក​ ​និង​ស្លឹក​ហើយ​ ​ក្រមរ​របស់​ឈើ​នោះ​ក្តី​ ​ដល់​នូវ​ការ​ពេញលេញ​ ​សម្បក​ក្តី​ ​ស្រាយ​ក្តី​ ​ខ្លឹម​ក្តី​ ​ក៏​ដល់​នូវ​ការ​ពេញលេញ​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់