​នៃ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​អ្នកមានសីល​ ​បរិបូណ៌​ដោយ​សីល​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​នៃ​អ​វិប្បដិសារៈ​ ​កាលបើ​អ​វិប្បដិសារៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ ​ដោយ​អ​វិប្បដិសារៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​បា​មុ​ជ្ជៈ​ ​កាលបើ​បា​មុ​ជ្ជៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ ​ដោយ​បា​មុ​ជ្ជៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​បីតិ​ ​កាលបើ​បីតិ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​បីតិ​ ​តែង​បរិបូណ៌​ដោយ​ឧប​និស្ស័យ​នៃ​បស្ស​ទ្ធិ​ ​កា​លបើបស្ស​ទ្ធិ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​បស្ស​ទ្ធិ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​សុខៈ​ ​កាលបើ​សុខៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​សុខៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​សម្មាសមាធិ​ ​កាលបើ​សម្មាសមាធិ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​សម្មាសមាធិ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​នៃ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​និ​ព្វិ​ទា​ ​កាលបើ​និ​ព្វិ​ទា​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​និ​ព្វិ​ទា​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​នៃ​វិ​រាគៈ​ ​កាលបើ​វិ​រាគៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិ​រាគៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​នៃ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​។​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់