​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​និយាយទៅ​នឹង​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​សារីបុត្រ​ ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​មាន​ដែរ​ឬ​ ​ដូចជា​ភិក្ខុ​មិន​សំគាល់​ថា​ ​ដី​ ​ក្នុង​ដី​។​បេ​។​ ​មិន​សំគាល់​ក្នុង​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​ក៏​មាន​ ​ដូចជា​ភិក្ខុ​មិន​សំគាល់​ថា​ ​ដី​ ​ក្នុង​ដី​។​បេ​។​ ​មិន​សំគាល់​ក្នុង​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ដូច​ភិក្ខុ​បាន​សមាធិ​មាន​សភាព​ដូច្នោះ​ ​ដែល​មាន​ ​តើ​ដូចម្តេច​ ​ដូចជា​ភិក្ខុ​មិន​សំគាល់​ថា​ ​ដី​ ​ក្នុង​ដី​។​បេ​។​ ​មិន​សំគាល់​ក្នុង​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់