​ម្នាល​សុ​ភូ​តិ​ ​ព្រោះថា​ភិក្ខុ​ ​ជា​អ្នកមាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​បែរ​ទៅ​រក​មិត្ត​ល្អ​ ​ម្នាល​សុ​ភូ​តិ​ ​នេះ​ជា​សទ្ធាចរិត​ ​របស់​បុគ្គល​អ្នកមាន​សទ្ធា​។​
 ម្នាល​សុ​ភូ​តិ​ ​មួយទៀត​ ​ភិក្ខុ​ដែលគេ​ប្រដៅ​ងាយ​ ​ប្រកបដោយ​ធម៌​ទាំងឡាយ​ ​ជា​គ្រឿង​ធ្វើ​នូវ​ភាពជា​អ្នក​ប្រដៅ​ងាយ​ ​ជា​អ្នក​អត់ធន់​ ​ទទួលយក​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ​។​ ​ម្នាល​សុ​ភូ​តិ​ ​ព្រោះ​ភិក្ខុ​ដែលគេ​ប្រដៅ​ងាយ​ ​ប្រកបដោយ​ធម៌​ទាំងឡាយ​ ​ជា​គ្រឿង​ធ្វើ​នូវ​ភាពជា​អ្នក​ប្រដៅ​ងាយ​ ​ជា​អ្នក​អត់ធន់​ ​ទទួលយក​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ​ ​ម្នាល​សុ​ភូ​តិ​ ​នេះ​ជា​សទ្ធាចរិត​ ​របស់​បុគ្គល​អ្នកមាន​សទ្ធា​។​
 ​ម្នាល​សុ​ភូ​តិ​ ​មួយទៀត​ ​កិច្ច​ទាំងឡាយ​ណាមួយ​ ​ធំ​ ​ឬ​តូច​របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប៉ិនប្រសប់​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​កិច្ច​ទាំងនោះ​ ​ប្រកបដោយ​ការពិចារណា​ដោយ​ឧបាយ​ក្នុង​កិច្ច​ទាំងនោះ​ ​ជា​បុគ្គល​អាច​ធ្វើ​បាន​ ​អាច​ចាត់ចែង​បាន​។​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់