​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ណា​ថា​ ​ភិក្ខុ​គប្បី​ដឹង​ ​សភាវៈ​មិនមែន​ធម៌​ផង​ ​មិនមែន​ប្រយោជន៍​ផង​ ​គប្បី​ដឹង​ធម៌​ផង​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​ច្បាស់​នូវ​សភាវៈ​មិនមែន​ធម៌​ផង​ ​មិនមែន​ប្រយោជន៍​ផង​ ​ដឹង​នូវ​ធម៌​ផង​ ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​យ៉ាងនោះ​ ​ដូច្នេះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ពាក្យ​នុ៎ះ​តថាគត​ ​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​
 [​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ដឹង​សភាវៈ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​គប្បី​ដឹង​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​នូវ​សភាវៈ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​ដឹង​នូវ​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ធម៌​ ​តើ​ដូចម្តេច​ ​ធម៌​ ​តើ​ដូចម្តេច​ ​សភាវៈ​មិនមែន​ប្រយោជន៍​ ​តើ​ដូចម្តេច​ ​ប្រយោជន៍​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាទិដ្ឋិ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាទិដ្ឋិ​ជា​ធម៌​ ​ពួក​អកុសលធម៌​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​អកុសលធម៌​ច្រើនប្រការ​ ​មាន​សម្មាទិដ្ឋិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​
ថយ | ទំព័រទី ២៩ | បន្ទាប់