ម្នាលភិក្ខុទាំងឡាយ ពាក្យណាថា ភិក្ខុគប្បីដឹង សភាវៈមិនមែនធម៌ផង មិនមែនប្រយោជន៍ផង គប្បីដឹងធម៌ផង ប្រយោជន៍ផង លុះដឹងច្បាស់នូវសភាវៈមិនមែនធម៌ផង មិនមែនប្រយោជន៍ផង ដឹងនូវធម៌ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិយ៉ាងនោះ ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះតថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះ។
[១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិជាធម៌ ពួកអកុសលធម៌លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកអកុសលធម៌ច្រើនប្រការ មានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។