​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​នេះ​ ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ច្រើន​ជាតិ​ ​គឺ​រលឹក​ឃើញ​បាន​ ​១ជាតិ​ ​២ជាតិ​។​បេ​។​ ​រលឹក​ឃើញ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ជាច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​នេះ​ ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅ​ ​តាមយថាកម្ម​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​នេះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សទ្ធាចរិត​ទាំងឡាយ​ណា​ ​របស់​បុគ្គល​អ្នកមាន​សទ្ធា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​សទ្ធាចរិត​ទាំងនោះ​ ​រមែង​មាន​ប្រាកដ​ ​ដល់​ភិក្ខុ​នេះ​ ​ទាំង​ភិក្ខុ​នេះ​ ​នឹង​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំង​នុ៎ះ​។​ ​ម្នាល​សុ​ភូ​តិ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​សុ​ភូ​តិ​ ​បើ​ដូច្នោះ​ ​អ្នក​គប្បី​នៅជា​មួយ​នឹង​សទ្ធ​ភិក្ខុ​នេះ​ចុះ​ ​ម្នាល​សុ​ភូ​តិ​ ​កាលណាបើ​អ្នក​ប្រាថ្នា​ដើម្បី​ជួប​តថាគត​ ​អ្នក​គប្បី​ចូល​មក​ជាមួយ​នឹង​សទ្ធ​ភិក្ខុ​ ​ដើម្បី​ជួប​តថាគត​ ​(​ក្នុង​កាលនោះ​ចុះ​)​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់