​រមែង​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ច្រើនប្រការ​ ​ព្រមទាំង​អាការ​ ​ទាំង​ឧទ្ទេស​ដោយ​ប្រការ​ដូច្នេះ​ ​១​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​។​ ​បេ​។​ ​រមែង​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅតាម​យថាកម្ម​ ​១​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​បេ​។​ ​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​សម្រេចសម្រាន្ត​នៅ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​៧​ ​នេះឯង​ ​ដែល​ភិក្ខុ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ញុំាង​វិជ្ជា​ ​៣​ ​ប្រការ​នេះ​ ​ឲ្យ​ពេញលេញ​បាន​។​
 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិរិយា​ឃ្លាត​ ​(​ចាកស្ថាន​សួគ៌​ ​និង​មគ្គ​)​ ​មិនបាន​សម្រេច​ ​ព្រោះ​អា​ស្រ័យ​មិច្ឆ​ត្តៈ​ ​(​សភាព​ដែល​ខុស​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិរិយា​ឃ្លាត​ ​(​ចាកស្ថាន​សួគ៌​ ​និង​មគ្គ​)​ ​មិនបាន​សម្រេច​ ​ព្រោះ​អា​ស្រ័យ​មិច្ឆ​ត្តៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមាន​សេចក្តី​យល់​ខុស​ ​រមែង​មានតម្រិះ​ខុស​ ​បុគ្គល​អ្នកមាន​តម្រិះ​ខុស​ ​រមែង​មាន​វាចា​ខុស​ ​បុគ្គល​អ្នកមាន​វាចា​ខុស​ ​រមែង​មានការ​ងារ​ខុស​ ​បុគ្គល​អ្នកមាន​ការងារ​ខុស​ ​រមែង​មានការ​ចិញ្ចឹមជីវិត​ខុស​ ​បុគ្គល​អ្នក​ចិញ្ចឹមជីវិត​ខុស​ ​រមែង​មាន​សេចក្តី​ព្យាយាម​ខុស​ ​បុគ្គល​អ្នកមាន​សេចក្តី​ព្យាយាម​ខុស​ ​រមែង​មានការ​រលឹក​ខុស​ ​
ថយ | ទំព័រទី ៣ | បន្ទាប់