​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ស្គាល់​រូប​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​ឈ្លាសវៃ​ក្នុង​លក្ខណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​បុគ្គល​ពាល​ ​មានកម្ម​ជា​លក្ខណៈ​ ​បុគ្គល​ជា​បណ្ឌិត​ ​ក៏​មានកម្ម​ជា​លក្ខណៈ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ឈ្លាសវៃ​ ​ក្នុង​លក្ខណៈ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​ចេះ​ឆ្កឹះឆ្កៀល​ពងរុយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទទួល​ត្រង​រង​យក​កាម​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​វិនាស​ ​មិនបាន​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​ ​ទទួល​ត្រង​រង​យក​ព្យាបាទ​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​.​.​.​ ​វិហឹសា​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​.​.​.​ ​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ៗ​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិនបាន​ធ្វើឲ្យ​វិនាស​ ​មិនបាន​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ចេះ​ឆ្កឹះឆ្កៀល​ពងរុយ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់