​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើងខ្ញុំ​ព្រះអង្គ​ ​មានតែ​ព្រះមានព្រះភាគ​ជា​មូល​ ​មានតែ​ព្រះមានព្រះភាគ​ ​ជា​អ្នកណែនាំ​ ​មានតែ​ព្រះមានព្រះភាគ​ ​ជាទី​ពឹង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ទ្រង់​បំភ្លឺ​សេចក្តី​នៃ​ភាសិត​នេះ​ឲ្យ​ទាន​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ព្រះ​វាចា​នៃ​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចាំទុក​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​បាន​សមាធិ​ ​មាន​សភាព​ដូច្នេះ​ ​មាន​ដែរ​ ​ដូចជា​ភិក្ខុ​មិន​សំគាល់​ថា​ ​ដី​ ​ក្នុង​ដី​។​បេ​។​ ​របស់​ណា​ ​ដែល​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ហើយ​ ​ក៏​មិន​សំគាល់​ ​ក្នុង​របស់​ទាំងនោះ​ឡើយ​ ​គ្រាន់តែ​មាន​សញ្ញា​ ​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​តើ​ដូចម្តេច​ ​ដូចជា​ភិក្ខុ​ដែល​មិន​សំគាល់​ថា​ ​ដី​ ​ក្នុង​ដី​។​បេ​។​ ​របស់​ណា​ ​ដែល​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ហើយ​ ​
ថយ | ទំព័រទី ៣២៩ | បន្ទាប់