​របស់​ណា​ ​ដែល​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ហើយ​ ​ក៏​មិន​សំគាល់​ ​ក្នុង​របស់​ទាំងនោះ​ឡើយ​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​
 [​១២៧​]​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ពោល​ទៅ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​មាន​ដែរ​ឬ​ ​ដូចជា​ភិក្ខុ​ដែល​មិន​សំគាល់​ថា​ ​ដី​ ​ក្នុង​ដី​ ​មិន​សំគាល់​ថា​ទឹក​ ​ក្នុងទឹក​ ​មិន​សំគាល់​ថា​ ​ភ្លើង​ ​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ ​ខ្យល់​ ​ក្នុង​ខ្យល់​ ​មិន​សំគាល់​ថា​ ​អាកាសានញ្ចាយតនៈ​ ​ក្នុង​អាកាសានញ្ចាយតនៈ​ ​មិន​សំគាល់​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​សំគាល់​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់