​បុគ្គល​អ្នកមាន​ការ​រលឹក​ខុស​ ​រមែង​មានការ​ដំ​កល់​ចិត្ត​ខុស​ ​បុគ្គល​អ្នក​ដំ​កល់​ចិត្ត​ខុស​ ​រមែង​មានការ​ដឹង​ខុស​ ​បុគ្គល​អ្នកមាន​ការ​ដឹង​ខុស​ ​រមែង​មានការ​រួច​ខុស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិរិយា​ឃ្លាត​ ​(​ចាកស្ថាន​សួគ៌​ ​និង​មគ្គ​)​ ​មិនបាន​សម្រេច​ ​ព្រោះ​អាស្រ័យ​នូវ​មិច្ឆ​ត្តៈ​យ៉ាងនេះ​ឯង​។​
 [​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការបាន​សម្រេច​ ​មិន​ឃ្លាត​ ​(​ចាកស្ថាន​សួគ៌​ ​និង​មគ្គ​)​ ​ព្រោះ​អាស្រ័យ​នូវ​សម្មត្តៈ​ ​(​សភាព​ដែល​ត្រូវ​)​។​ ​ការបាន​សម្រេច​ ​មិន​ឃ្លាត​ ​(​ចាកស្ថាន​សួគ៌​ ​និង​មគ្គ​)​ ​ព្រោះ​អាស្រ័យ​នូវ​សម្មត្តៈ​ ​(​សភាព​ដែល​ត្រូវ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមាន​សេចក្តី​យល់​ត្រូវ​ ​រមែង​មានតម្រិះ​ត្រូវ​ ​បុគ្គល​អ្នកមាន​តម្រិះ​ត្រូវ​ ​រមែង​មាន​វាចា​ត្រូវ​ ​បុគ្គល​អ្នកមាន​វាចា​ត្រូវ​ ​រមែង​មានការ​ងារ​ត្រូវ​ ​បុគ្គល​អ្នកមាន​ការងារ​ត្រូវ​ ​រមែង​មានការ​ចិញ្ចឹមជីវិត​ត្រូវ​ ​បុគ្គល​អ្នកមាន​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​រមែង​មាន​សេចក្តី​ព្យាយាម​ត្រូវ​ ​បុគ្គល​អ្នកមាន​សេចក្តី​ព្យាយាម​ត្រូវ​ ​រមែង​មានការ​រលឹក​ត្រូវ​ ​បុគ្គល​អ្នកមាន​ការ​រលឹក​ត្រូវ​ ​រមែង​មានការ​ដំ​កល់​ចិត្ត​ត្រូវ​ ​បុគ្គល​អ្នកមាន​ការ​ដំ​កល់​ចិត្ត​ត្រូវ​ ​រមែង​មានការ​ដឹង​ត្រូវ​ ​បុគ្គល​អ្នកមាន​ការ​ដឹង​ត្រូវ​ ​រមែង​មានការ​រួច​ត្រូវ​។​ ​
ថយ | ទំព័រទី ៤ | បន្ទាប់