​ផល​ដ៏​លាមក​របស់​មិច្ឆា​ញាណៈ​ ​(​តែង​មាន​)​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​លុះ​អរិយ​សាវក​នោះ​ ​ពិចារណា​ ​ដូច្នេះហើយ​ ​ក៏​លះបង់​មិច្ឆា​ញាណៈ​ចេញ​ ​ឈ្មោះថា​ ​ជំរះ​មិច្ឆា​ញាណៈ​ ​ផល​ដ៏​លាមក​របស់​មិច្ឆា​វិមុត្តិ​ ​(​តែង​មាន​)​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​លុះ​អរិយ​សាវក​នោះ​ ​ពិចារណា​ ​ដូច្នេះហើយ​ ​ក៏​លះបង់​មិច្ឆា​វិមុត្តិ​ចេញ​ ​ឈ្មោះថា​ ​ជំរះ​មិច្ឆា​វិមុត្តិ​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​ជំរះ​បាប​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ជំរះ​បាប​ ​របស់​ពួក​ព្រាហ្មណ៍​ដោយឡែក​ ​ចំណែក​ការ​ជំរះ​បាប​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​ដោយឡែក​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ជំរះ​បាប​ ​របស់​ពួក​ព្រាហ្មណ៍​ ​មិនដល់​នូវ​ចំណែក​ដែល​ចែក​ជា​ ​១៦​ ​អស់​ ​១៦​ ​ដង​ ​នៃ​ការ​ជំរះ​បាប​ ​ក្នុង​វិន័យ​របស់​អរិយៈ​នេះ​ឡើយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​រៀងទៅ​។​
ថយ | ទំព័រទី ៥៨ | បន្ទាប់