​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ពូជ​ជា​របស់​អាក្រក់​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​បុគ្គល​ដែល​ប្រកបដោយ​មិច្ឆាទិដ្ឋិ​ ​មិច្ឆាសង្កប្បៈ​ ​មិច្ឆាវាចា​ ​មិច្ឆា​កម្មន្តៈ​ ​មិច្ឆាអាជីវៈ​ ​មិច្ឆា​វាយាមៈ​ ​មិច្ឆាសតិ​ ​មិច្ឆាសមាធិ​ ​មិច្ឆា​ញាណៈ​ ​មិច្ឆា​វិមុត្តិ​ ​បាន​សមាទាន​នូវ​កាយ​កម្ម​ណា​ផង​ ​ដ៏​បរិបូណ៌​តាម​ទិដ្ឋិ​ ​វចីកម្ម​ណា​ផង​.​.​.​ ​បាន​សមាទាន​នូវ​មនោ​កម្ម​ណា​ផង​ ​ដ៏​បរិបូណ៌​តាម​ទិដ្ឋិ​ ​ចេតនា​ណា​ផង​ ​សេចក្តី​ប្រាថ្នា​ណា​ផង​ ​ការ​ដំ​កល់​ចិត្ត​ណា​ផង​ ​សង្ខារ​ទាំងឡាយ​ណា​ផង​ ​(​របស់​បុរស​បុគ្គល​ដែល​ប្រកបដោយ​មិច្ឆាទិដ្ឋិ​ ​ជាដើម​នោះ​)​ ​ធម៌​ទាំងអស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ទិដ្ឋិ​ជា​ធម្មជាតិ​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​បុគ្គល​ដែល​ប្រកបដោយ​សម្មាទិដ្ឋិ​ ​សម្មាសង្កប្បៈ​ ​សម្មាវាចា​ ​សម្មា​កម្មន្តៈ​ ​សម្មាអាជីវៈ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​សម្មាសមាធិ​ ​សម្មា​ញាណៈ​ ​សម្មា​វិមុត្តិ​ ​
ថយ | ទំព័រទី ៦ | បន្ទាប់