[​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រះ​ឡើង​នៃ​អរុណ​ ​នេះ​ជា​ប្រធាន​ ​នេះ​ជា​បុព្វនិមិត្ត​ ​នៃ​ព្រះអាទិត្យ​កាល​រះ​ឡើង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​នេះ​ជា​ប្រធាន​ ​នេះ​ជា​បុព្វនិមិត្ត​ ​នៃ​ពួក​កុសលធម៌​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​សម្មាទិដ្ឋិ​ ​រមែង​មាន​សម្មាសង្កប្បៈ​ ​បុគ្គល​ប្រកបដោយ​សម្មាសង្កប្បៈ​ ​រមែង​មាន​សម្មាវាចា​ ​បុគ្គល​ប្រកបដោយ​សម្មាវាចា​ ​រមែង​មាន​សម្មា​កម្មន្តៈ​ ​បុគ្គល​ប្រកបដោយ​សម្មា​កម្មន្តៈ​ ​រមែង​មាន​សម្មាអាជីវៈ​ ​បុគ្គល​ប្រកបដោយ​សម្មាអាជីវៈ​ ​រមែង​មាន​សម្មា​វាយាមៈ​ ​បុគ្គល​ប្រកបដោយ​សម្មា​វាយាមៈ​ ​រមែង​មាន​សម្មាសតិ​ ​បុគ្គល​ប្រកបដោយ​សម្មាសតិ​ ​រមែង​មាន​សម្មាសមាធិ​ ​បុគ្គល​ប្រកបដោយ​សម្មាសមាធិ​ ​រមែង​មាន​សម្មា​ញាណៈ​ ​បុគ្គល​ប្រកបដោយ​សម្មា​ញាណៈ​ ​រមែង​មាន​សម្មា​វិមុត្តិ​។​
ថយ | ទំព័រទី ៦០ | បន្ទាប់