​បារិសុទ្ធិ​វគ្គ​ ​ទី៣​


 ​[​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​១០​ ​នេះ​ ​បរិសុទ្ធ​ផូរផង់​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​ ​ធម៌​ ​១០​ ​តើ​អ្វីខ្លះ​។​ ​សេចក្តី​យល់​ត្រូវ​ ​១​ ​សេចក្តី​ត្រិះរិះ​ត្រូវ​ ​១​ ​សំដី​ត្រូវ​ ​១​ ​ការងារ​ត្រូវ​ ​១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​សេចក្តី​ព្យាយាម​ត្រូវ​ ​១​ ​ការ​រលឹក​ត្រូវ​ ​១​ ​ការ​ដំ​កល់​ចិត្ត​មាំ​ត្រូវ​ ​១​ ​ការ​ដឹង​ត្រូវ​ ​១​ ​ការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​១០​ ​នេះឯង​ ​បរិសុទ្ធ​ផូរផង់​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​
 [​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​១០​ ​នេះ​ ​មិនទាន់​កើត​ ​ហើយ​កើតឡើង​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​ ​ធម៌​ ​១០​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ត្រូវ​ ​១​។​បេ​។​ ​ការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​១០​ ​នេះឯង​ ​មិនទាន់​កើត​ ​ហើយ​កើតឡើង​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​
 [​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​១០​ ​នេះ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​ ​ធម៌​ ​១០​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ត្រូវ​ ​១​។​បេ​។​ ​ការ​រួច​ត្រូវ​ ​១​។​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់